skip to Main Content

ក្លាយជាភ្នាក់ងារសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ

វគ្គបណ្ដុះបណ្ដាលនេះគឺត្រូវបានផ្ដល់ជូនដោយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដែលមានការអនុញ្ញាតត្រឹមត្រូវ។

រាល់ភ្នាក់ងារ​ផ្នែកសុខភាព និងសុវត្ថិភាពដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាល ហើយបានអភិវឌ្ឍជំនាញរបស់ពួកគាត់នៅក្នុងវគ្គបណ្ដុះបណ្ដាលគឺត្រូវបានទទួលស្គាល់ថាបានបញ្ចប់នូវមូលដ្ឋានគ្រឹះនៃការសង្គ្រោះបឋម។ .

Training

ជំនាញគោលដៅ

អាចមានសមត្ថភាពក្នុងការ៖

  • ជំនាញដែលទទួលបាន
  • សម្គាល់បាននូវជនរងគ្រោះម្នាក់ ឬច្រើននាក់ដែលមានវត្តមាននៅក្នុងស្ថានភាពគ្រោះថ្នាក់
  • គោរពទៅតាមរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន និងដើរតួរជាអ្នកបង្ការ
HSO Training

កម្មវិធីបណ្ដុះបណ្ដាល

រយៈពេល

វគ្គបណ្ដុះបណ្ដាលសម្រាប់និយោជិតរបស់ក្រុមហ៊ុននីមួយៗ មានរយៈពេល ១៤ម៉ោង ហើយពួកគេអាចមានសមត្ថភាពក្នុងការអនុវត្តសកម្មភាពសង្គ្រោះបឋម (មានចំនួនចន្លោះពី ៦ ទៅ ១០នាក់)។.

មាតិកា

  • សារៈសំខាន់នៃគ្រោះថ្នាក់ការងារ ជម្ងឺការងារ ហើយនឹងផលលំបាករបស់វា។.
  • តម្លៃនៃការបង្ការ.
  • ភ្នាក់ងារសុខភាព​ និងសុវត្ថិភាព តួនាទីរបស់គាត់ ហើយនឹងតំណែងនៃការអភិវឌ្ឍទាំងក្នុង និងក្រៅក្រុមហ៊ុនរបស់គាត់។.
  • ការពារ.
  • ពី ”ការការពារ ទៅជា ការបង្ការ”
  • ប្រកាសអាសន្ន ឬអោយនរណាម្នាក់ប្រកាសអាសន្ន
  • ពី​ ”អោយនរណាម្នាក់ប្រកាសអាសន្ន ទៅជា ការផ្ដល់ដំណឹង”
  • ជួយសង្គ្រោះ៖
    • ជនរងគ្រោះដែលហូរឈាមច្រើន.
    • ជនរងគ្រោះដែលស្លាក់.
    • ជនរងគ្រោះដែលប្រាប់អំពីអារម្មណ៍នៃការឈឺចាប់ និងការឈឺលើពោះ .
    • ជនរងគ្រោះដែលប្រាប់ពីការរលាក.
    • ជនរងគ្រោះដែលប្រាប់អំពីការឈឺចាប់ដែលមិនអាចធ្វើចលនាអវយវៈបាន
    • ជនរងគ្រោះដែលប្រាប់អំពីរបួសដែលមិនមានចេញឈាមខ្លាំង.
    • ជនរងគ្រោះដែលសន្លប់ប៉ុន្តែនៅដកដង្ហើម.
    • ជនរងគ្រោះដែលសន្លប់ហើយមិនដកដង្ហើម.

វិធីសាស្រ្តគរុកោសល្យ

ការធ្វើបទបង្ហាញ ការងារជាក្រុម ការធ្វើលំហាត់អនុវត្តជាក្រុម ការ​ប្រើប្រាស់​ទ្រឹស្ដីរួមបញ្ចូលជាមួយការអនុវត្តន៍ និងការអនុវត្តន៍ជាក់ស្ដែង។

វិធីសាស្រ្ត និងឧបករណ៍

ឯកសារជំនួយក្នុងការបង្រៀន និងសម្ភារក្នុងការអនុវត្តន៍សកម្មភាពសង្គ្រោះបឋមដែលត្រូវបានអនុលោមទៅតាមច្បាប់អន្តរជាតិ។.

ការវាយតម្លៃ និងសុពលភាព

ការវាយតម្លៃនៃវិញ្ញាបនបត្រគឺត្រូវបានអនុលោមទៅតាមច្បាប់អន្តរជាតិ។.
នៅចុងបញ្ចប់នៃវគ្គបណ្ដុះបណ្ដាល សិក្ខាកាមគ្រប់រូបនឹងទទួលបានវិញ្ញាណបនបត្របញ្ជាក់ពីការចូលរួម។.
វិញ្ញាបនបត្រនឹងត្រូវបានចែកជូន បន្ទាប់ពីការវាយតម្លៃរបស់ក្រសួងអំពីវគ្គបណ្ដុះបណ្ដាល។.

អ្នកធ្វើអន្តរាគមន៍

គ្រូបណ្ដុះបណ្ដាល​ HSO ក៏ត្រូវធ្វើបច្ចុប្បន្នភាពនៃវគ្គបណ្ដុះបណ្ដាលរបស់ពួកគេផងដែរ។.

ពីគ្រោះថ្នាក់ដែលអាចបណ្ដាលអោយស្លាប់ទៅជាការបង្ការហានិភ័យ

ជារៀងរាល់ឆ្នាំ នៅប្រទេសបារាំង គ្រោះថ្នាក់ការងារ ឬជំងឺការងារនេះបានធ្វើអោយបាត់បង់ថ្ងៃធ្វើការចំនួន ៤៥លានថ្ងៃ ( ប្រភព INRS )

Back To Top