skip to Main Content

សេចក្ដីផ្ដើម

លក្ខខណ្ឌ និងគោលការណ៍នៃភាពឯកជននៅក្នុងគេហទំព័រនេះនឹងគ្រប់គ្រងការប្រើប្រាស់របស់លោកអ្នកនៅលើគេហទំព័ររបស់ក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន ដែលលោកអ្នកអាចចូលមើលបានតាមរយៈគេហទំព័រ https://www.mcco-prevention.com។ គោលការណ៍នេះនឹងត្រូវបានអនុវត្ត និងអាចជះឥទ្ធិពលដល់ការប្រើប្រាស់របស់លោកអ្នកនៅលើគេហទំព័រនេះ។ តាមរយៈការប្រើប្រាស់នេះ លោកអ្នកត្រូវតែយល់ស្របតាមលក្ខខណ្ឌ និងគោលការណ៍នៃភាពឯកជនដែលបានសរសេរនៅទីនេះ។ លោកអ្នកនឹងមិនត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់គេហទំព័រនេះទេ ប្រសិនបើលោកអ្នកមិនយល់ស្របទៅតាមលក្ខខណ្ឌ ​ឬគោលការណ៍នៃភាពឯកជនរបស់វា ។

លក្ខខណ្ឌ

កម្មសិទ្ធិបញ្ញា

យោងទៅតាមលក្ខខណ្ឌនេះ​ ក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន ឯ.ក និង/ឬអ្នកផ្ដល់អាជ្ញាប័ណ្ណរបស់យើងគឺជាម្ចាស់កម្មសិទិ្ធបញ្ញាទាំងអស់រួមរូបភាពទាំងអស់ដែលមាននៅក្នុងគេហទំព័រនេះ។ លោកអ្នកនឹងត្រូវបានផ្ដល់អាជ្ញាប័ណ្ណកំណត់ឲ្យប្រើប្រាស់ចំពោះតែការចូលមើលពត៌មានដែលមាននៅក្នុងគេហទំព័រនេះតែប៉ុណ្ណោះ។

ការដាក់កំហិត

អ្នកនឹងទទួលបានការដាក់កំហិត ប្រសិនបើអ្នកបានប្រព្រឹត្តិខុសជាពិសេសទៅលើប៉ុន្មានចំណុចខាងក្រោមនេះ៖

  • ការផ្សព្វផ្សាយនូវរូបភាពណាមួយរបស់គេហទំព័រ ទៅក្នុងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត;
  • ការដាក់លក់ ការលួចចម្លង និង/ឬការធ្វើពាណិជ្ជកម្មទៅលើរូបភាពណាមួយរបស់គេហទំព័រ;
  • ការផ្សព្វផ្សាយជាសាធារណៈ និង/ឬបង្ហាញនូវរូបភាពណាមួយរបស់គេហទំព័រ;
  • ការប្រើប្រាស់គេហទំព័រនេះនៅក្នុងមធ្យោបាយណាមួយដែលអាចធ្វើអោយគេហទំព័រនេះរងការខូចខាត;
  • ការប្រើប្រាស់គេហទំព័រនេះនៅក្នុងមធ្យោបាយណាមួយ ដែលអាចបណ្ដាលឲ្យមានការប៉ះពាល់ដល់ការចូលដំណើរការរបស់អ្នកប្រើប្រាស់ទៅកាន់គេហទំព័រនេះ;
  • ការប្រើប្រាស់គហទំព័រនេះផ្ទុយនឹងច្បាប់ និងបទបញ្ញាតិដែលបានអនុវត្ត ឬនៅក្នុងមធ្យោបាយណាមួយដែលអាចបណ្ដាលឲ្យគេហទំព័រមានបញ្ហាទៅលើបុគ្គល និងអង្គភាពអាជីវកម្មណាមួយ;
  • ការទាញយកទិន្នន័យណាមួយ ការប្រមូលយកទិន្នន័យ ការដកស្រង់ទិន្នន័យ ឬការប្រើប្រាស់សកម្មភាពផ្សេងទៀតដែលពាក់ព័ន្ធនឹងពត៌មានរបស់គេហទំព័រមួយនេះ;
  • ការប្រើប្រាស់គេហទំព័រនេះដើម្បីដាក់ចូលទៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មណាមួយ ឬផ្នែកទីផ្សារផ្សេងទៀត។.

ផ្នែកខ្លះនៃគេហទំព័រនេះនឹងត្រូវបានហាមឃាត់មិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលដំណើរការ។ ក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន ឯ.ក អាចនឹងរឹតបន្តឹងចំពោះការចូលទៅកាន់គ្រប់ផ្នែកនៃគេហទំព័រនេះ គ្រប់ពេលដែលអ្នកចូលទៅប្រើប្រាស់ ត្រូវតែមានការប្រុងប្រយ័ត្ន។ គ្រប់ប័ណ្ណសម្គាល់ និងលេខកូដសម្ងាត់ទាំងអស់របស់អ្នកប្រើប្រាស់ដែលមានសម្រាប់គេហទំព័រមួយនេះ គឺមានការសម្ងាត់ ដូចនេះហើយអ្នកត្រូវតែរក្សាការសម្ងាត់នោះឲ្យបានល្អដូចគ្នា។

គ្មានការធានា

គេហទំព័រនេះត្រូវបានផ្ដល់ជូន ‘‘ដូចជា’’ រួមជាមួយនឹងកំហុសទាំងអស់ ហើយក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន ឯ.ក ក៏មិនមានការបង្ហាញ ការធានាណាមួយដែលទាក់ទងទៅនឹងគេហទំព័រមួយនេះ ឬក៏ពត៌មានដែលមាននៅក្នុងគេហទំព័រនេះដែរ។ ម៉្យាងទៀត គ្មានអ្វីដែលនៅក្នុងគេហទំព័រនេះដែលនឹងត្រូវបកស្រាយថាជាការផ្ដល់យោបល់ដល់លោកអ្នកនោះទេ។

ដែនកំណត់នៃការទទួលខុសត្រូវ

ក្នុងករណីណាក៏ដោយក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន ឯ.ក មិនថាជាមន្ត្រី នាយក និងនិយោជិតរបស់ក្រុមហ៊ុននឹងមានទំនួលខុសត្រូវទៅលើអ្វីដែលបានកើតឡើង ឬក៏មធ្យោបាយក្នុងការភ្ជាប់ណាមួយដែលទាក់ទងនឹងការប្រើប្រាស់គេហទំព័រនេះរបស់អ្នកប្រើប្រាស់ ដោយទំនួលខុសត្រូវនេះស្ថិតនៅក្រោមកិច្ចសន្យា។ ក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន ឯ.ក រួមបញ្ចូលទាំងមន្ត្រី នាយក និងនិយោជិតរបស់ក្រុមហ៊ុននឹងមិនទទួលខុសត្រូវទៅលើផលប៉ះពាល់ដោយប្រយោល ការទទួលខុសត្រូវពិសេសណាមួយ ឬនៅក្នុងមធ្យោយបាយណាមួយដែលអ្នកប្រើប្រាស់ប្រើដើម្បីចូលមកក្នុងគេហទំព័រនេះឡើយ។

ការសងជំងឺចិត្ត

លោកអ្នកនឹងផ្ដល់សំណងពេញលេញដល់ក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន ឯ.ក ពីការប្រឆាំងណាមួយ និង/ឬទៅលើបំណុលរួម ថ្លៃចំណាយ ការទាមទារ បុព្វហេតុនៃសកម្មភាព ការខូចខាត និងការចំណាយដែលកើតឡើងតាមមធ្យោបាយណាមួយដែលទាក់ទងនឹងការរំលោភលើបទបញ្ញត្តិនៃលក្ខខណ្ឌទាំងនេះ។

ស្វ័យភាពនៃបទបញ្ញត្តិ​​

ប្រសិនបើមានបទប្បញ្ញាត្តិនៃលក្ខខណ្ឌណាមួយត្រូវបានរកឃើញថាគ្មានសុពលភាពនៅក្រោមច្បាប់ដែលបានអនុវត្ត បទប្បញ្ញាត្តិនោះនឹងត្រូវបានលុបចេញដោយគ្មានផលប៉ះពាល់ដល់បទប្បញ្ញាត្តិដ៏ទៃដែលនៅសល់ឡើយ។.

បម្រែបម្រួលនៃលក្ខខណ្ឌ

ក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន ឯ.ក គឺត្រូវបានអនុញ្ញាតឲ្យមានការកែប្រែលក្ខខណ្ឌទាំងនេះបាន នៅគ្រប់ពេលដែលវាមើលឃើញថាគួរតែមានការកែប្រែ ហើយចំពោះការប្រើប្រាស់គេហទំព័រនេះ លោកអ្នកគួរតែត្រួតពិនិត្យឡើងវិញជាប្រចាំនូវលក្ខខណ្ឌទាំងនេះ។

ការកំណត់

ក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន ឯ.ក គឺត្រូវបានអនុញ្ញាតឲ្យកំណត់ ធ្វើការផ្ទេរ និងមានសិទ្ធក្នុងការបន្តកិច្ចសន្យា ឬអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្រោមលក្ខខណ្ឌទាំងនេះដោយគ្មានការជូនដំណឹងណាមួយឡើយ។ ប៉ុន្តែអ្នកមិនត្រូវបានអនុញ្ញាតឲ្យកំណត់ ធ្វើការផ្ទេរ និងមានសិទ្ធក្នុងការបន្តកិច្ចសន្យា ឬអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្រោមនៅក្រោមលក្ខខណ្ឌទាំងនេះឡើយ។.

កិច្ចព្រមព្រៀងទាំងមូល

លក្ខខណ្ឌទាំងនេះត្រូវបានបង្កើតឡើងជាកិច្ចព្រមព្រៀងទាំងមូលរវាងក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន ឯ.ក ជាមួយអ្នកទាក់ទងនឹងការប្រើប្រាស់នៃគេហទំព័រនេះ និងជំនួសនូវរាល់កិច្ចព្រមព្រៀង និងការយោគយល់គ្នា។.

ច្បាប់គ្រប់គ្រង និងនីតិកម្ម

លក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយអ្នកនឹងត្រូវបញ្ចូលទៅក្នុងនីតិកម្មក្រៅប្រព័ន្ធតុលាការរដ្ឋ និងតុលាការសហព័ន្ធដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជាដើម្បីដោះស្រាយវិវាទណាមួយ។

គោលការណ៍នៃភាពឯកជន

នៅក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន អាទិភាពចម្បងរបស់យើងគឺភាពឯកជនរបស់អ្នកចូលមើលគេហទំព័រយើង។ គោលការណ៍នៃភាពឯកជននេះមានផ្ទុកនូវប្រភេទនៃពត៌មានដែលត្រូវបានប្រមូល និងកត់ត្រាដោយគេហទំព័រនេះ និងវិធីដែលពួកយើងប្រើប្រាស់។ ប្រសិនបើលោកអ្នកមានសំនួរដទៃទៀត ឬសំណូមពរពត៌មានបន្ថែមអំពីគោលការណ៍នៃភាពឯកជនរបស់ពួកយើង សូមកុំមានការរុញរាក្នុងការផ្ញើអ៊ីមែលមកកាន់ info@mcco-prevention.com។ គោលការណ៍នៃភាពឯកជននេះគឺអនុវត្តចំពោះតែសកម្មភាពតាមប្រព័ន្ធអុិនធើណែតរបស់ពួកយើងប៉ុណ្ណោះ ហើយវាមានសុពលភាពសម្រាប់អ្នកចូលមើលលើគេហទំព័ររបស់ពួកយើង ទាក់ទងទៅនឹងពត៌មានដែលពួកគេបានចែករំលែក និងធ្វើការប្រមូលមកពីគេហទំព័រនេះ។ គោលការណ៍នេះមិនត្រូវបានអនុវត្តចំពោះពត៌មានផ្សេងៗដែលប្រមូលបានមកពីក្រៅបណ្ដាញ ឬក៏តាមបណ្ដាញផ្សេងទៀតក្រៅពីគេហទំព័រនេះទេ។

ពត៌មានដែលពួកយើងធ្វើការប្រមូល

ពត៌មានផ្ទាល់ខ្លួនដែលលោកអ្នកត្រូវបានស្នើសុំឲ្យផ្ដល់អោយ និងហេតុផលថាហេតុអ្វីបានជាពួកយើងសាកសួរឲ្យលោកអ្នកផ្ដល់អោយ នឹងធ្វើឡើងអោយបានច្បាស់ដើម្បីបញ្ជាក់ពីចំណុចដែលពួកយើងបានសុំឲ្យលោកអ្នកផ្ដល់នូវពត៌មានផ្ទាល់ខ្លួន។ ប្រសិនបើលោកអ្នកទាក់ទងមកកាន់ពួកយើងផ្ទាល់ ពួកយើងនឹងទទួលបានពត៌មានបន្ថែមអំពីអ្នកដែលមានដូចជា ឈ្មោះរបស់អ្នក អ៊ីមែល លេខទូរស័ព្ទ មាតិកានៃការផ្ញើសារ និងឯកសារភ្ជាប់ដែលត្រូវផ្ញើមកពួកយើង ជាមួយនឹងពត៌មានជាច្រើនទៀតដែលអ្នកជ្រើសរើសក្នុងការផ្ដល់អោយ។ នៅពេលដែលលោកអ្នកធ្វើការចុះឈ្មោះបង្កើតគណនី ពួកយើងនឹងសួរលោកអ្នកអំពីពត៌មាននៃការទំនាក់ទំនង រួមបញ្ចូលទាំងឈ្មោះ ឈ្មោះក្រុមហ៊ុន អាសយដ្ឋាន អ៊ីមែល និងលេខទូរស័ព្ទ។

សំណុំបែបបទនៃការទំនាក់ទំនង

ប្រសិនបើអ្នកបានដាក់សារស្នើ ពីក្នុងទំព័រទំនាក់ទំនងរបស់ពួកយើង ទិន្នន័យដែលបានដាក់បញ្ចូលនឹងផ្ញើសំណុំបែបបទនៃការទំនាក់ទំនងនេះទៅកាន់អ៊ីម៉ែលរបស់នាយកនៃក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន ឬទៅកាន់តំណាងផ្នែកលក់ ដែលពួកគាត់អាចឆ្លើយតបទៅកាន់សំណើររបស់អ្នកបាន។ ពត៌មាននេះក៏ត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធទិន្នន័យនៃគេហទំព័រនេះផងដែរគឺដើម្បីបម្រុងទុក និងជាគោលបំណងយោង រួមជាមួយនឹងពត៌មានអំពីការដាក់បញ្ចូល ពេលវេលានៃការចូល ប្រភពដើមនៃ IP address និងភ្នាក់ងាររបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន ឯ.ក នឹងមិនមានការចែករំលែកនូវពត៌មានពាក់ព័ន្ធណាមួយអំពីអ្នកទស្សនានៅក្នុងគេហទំព័រទេ។.

Cookies

ប្រសិនបើអ្នកចូលទស្សនានៅក្នុងទំព័ររបស់ពួកយើង យើងនឹងកំណត់នូវ cookie បណ្ដោះអាសន្នដើម្បីកំណត់បានថា browser របស់អ្នកបានទទួលយក cookies។ cookie នេះគឺគ្មានផ្ទុកនូវទិន្នន័យផ្ទាល់ខ្លួល ហើយវានឹងត្រូវបានដកចេញវិញនៅពេលដែលអ្នកបិទ browser របស់អ្នក។.

នៅពេលដែលអ្នកចូលមកក្នុងគេហទំព័រ យើងក៏បានកំណត់នូវ cookies មួយចំនួនទៀតដើម្បីរក្សាទុកនូវពត៌មាននៃការចូល ហើយនឹងជម្រើសនៅលើអេក្រង់ដែលអ្នកបានជ្រើសរើស។ ការចូល cookies មានសុពលភាពរយៈពេល ២ថ្ងៃ និងការជ្រើសរើសអេក្រង់របស់ cookies មានសុពលភាពរយៈពេល ១ឆ្នាំ។ ប្រសិនបើអ្នកជ្រើសរើសយកពាក្យ ‘‘ចងចាំខ្ញុំ’’ ការចូលរបស់អ្នកនឹងមានសុពលភាពរយៈពេល ២សប្ដាហ៍។ ប្រសិនបើអ្នកចេញពីគណនីរបស់អ្នកនោះការចូល cookies របស់អ្នកនឹងត្រូវបានលុបចេញ។.

ប្រសិនបើអ្នកធ្វើការកែសម្រួល ឬបោះពុម្ពផ្សាយនូវអត្ថបទបន្ថែម cookie នឹងរក្សាទុកនៅក្នុង browser របស់អ្នក។ cookie នេះគ្មានផ្ទុកនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទេ ដោយវាគ្រាន់តែចង្អុលបង្ហាញនូវលេខសម្គាល់នៃអត្ថបទដែលអ្នកបានធ្វើការកែសម្រួលប៉ុណ្ណោះ។ ពេលផុតកំណត់របស់វាមានរយៈពេល ១ថ្ងៃ។.

មាតិកាបង្កប់ពីគេហទំព័រផ្សេងៗទៀត

គេហទំព័រនេះនឹងមានរាប់បញ្ចូលនូវមាតិកាដែលបានបង្កប់ (ឧទាហរណ៍: វីដែអូ រូបភាព អត្ថបទ និងផ្សេងៗទៀត)។ មាតិកាបង្កប់ពីគេហទំព័រផ្សេងៗទៀតគឺមានភាពដូចគ្នា ប្រសិនបើអ្នកទស្សនាធ្លាប់បានទស្សនាពីគេហទំព័រផ្សេងពីមុនមក។.

គេហទំព័រនេះនឹងប្រមូលយកទិន្នន័យអំពីអ្នក ប្រើប្រាស់ cookies បង្កប់ការតាមដានរបស់ភាគីទីបី និងតាមដានអន្តរកម្មរបស់អ្នកជាមួយមាតិកាដែលបានបង្កប់ ដោយមានរួមបញ្ចូលទាំងតាមដានអន្តរកម្មរបស់អ្នកជាមួយមាតិកាដែលបានបង្កប់របស់អ្នកផងដែរ ប្រសិនបើអ្នកមានគណនីរួចហើយ ហើយគណនីរបស់អ្នកកំពុងចូលទៅប្រើប្រាស់នៅក្នុងគេហទំព័រនោះ។

ការវិភាគ

គេហទំព័រនេះបានប្រើប្រាស់សេវាកម្មទីភាគីទីបីពីក្រុមហ៊ុន Google ដើម្បីប្រមូលស្ថិតិអ្នកចូលមើលអនាមិកអំពីគេហទំព័រ ថាពួកគេមកពីណា និងពាក្យគន្លឹះដែលពួកគេប្រើប្រាស់ដើម្បីចូលមកក្នុងគេហទំព័រ។ អ្នកអាចចូលទៅមើលបន្ថែមនៅក្នុងគោលការណ៍នៃភាពឯកជនរបស់ Google តាមរយៈ៖ https://policies.google.com/privacyប្រសិនបើអ្នកចង់បិទកម្មវិធីវិភាគ ការចេញ និងការបន្ថែមចូលគឺអាចស្វែងរកបាននៅទីនេះ៖ https://tools.google.com/dlpage/gaoptout

តើអ្នកមានសិទិ្ធអ្វីខ្លះទៅលើទិន្នន័យរបស់អ្នក

ប្រសិនបើអ្នកមានគណនីលើគេហទំព័រនេះ ពត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានរក្សាទុកនៅក្នុងប្រវត្តិរូបរបស់អ្នកប្រើប្រាស់ខ្លួនឯងផ្ទាល់។ អ្នកអាចមើល កែសម្រួល ឬលុបពត៌មានផ្ទាល់ខ្លួនរបស់អ្នកបានគ្រប់ពេល (ប៉ុន្តែអ្នកមិនអាចផ្លាស់ប្ដូរឈ្មោះរបស់អ្នកប្រើប្រាស់បានទេ)។ អ្នកក៏អាចធ្វើការស្នើសុំអោយលុបចេញនូវពត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលពួកយើងមានអំពីអ្នក។ នេះមិនរាប់បញ្ចូលទិន្នន័យណាមួយដែលយើងមានកាតព្វកិច្ចរក្សាទុកសម្រាប់ផ្នែករដ្ឋបាល ផ្លូវច្បាប់ ឬសន្តិសុខឡើយ។

ទំនាក់ទំនង

ប្រសិនបើអ្នកមានសំនួរទាក់ទងទៅនឹងគោលការណ៍នៃភាពឯកជនរបស់ក្រុមហ៊ុន អ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន ឯ.ក សូមទំនាក់ទំនងមកកាន់ពួកយើងតាមរយៈ info@mcco-prevention.com។ គេហទំព័រនេះត្រូវបានរៀបរៀងនៅមហាវិថី Gandi SAS ៦៣-៦៥ ក្រុងប៉ារីស (៧៥០១៣) ប្រទេសបារាំង។ លេខទូរស័ព្ទទំនាក់ទំនង: +៣៣១៧០៣៧៧៦៦១។

Back To Top