skip to Main Content
តើនរណាដែលអាចក្លាយជា HSO?

តើនរណាដែលអាចក្លាយជា HSO?

ជាមួយនឹងការបណ្ដុះបណ្ដាលផ្នែកសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ និយោជិតរូបណាក៏អាចក្លាយទៅជា HSO ដោយមិនទាមទារនូវបទពិសោធន៍ ឬចំណេះដឹងនោះទេ។

វគ្គបណ្ដុះបណ្ដាលដំបូង និងវគ្គបណ្ដុះបណ្ដាលបន្តគឺត្រូវបានផ្ដល់ជូនដោយគ្រូបណ្ដុះបណ្ដាលHSO ដែលជាជនជាតិខ្មែរ និងត្រូវបានទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា។ គ្រូបណ្ដុះបណ្ដាលទាំងអស់សុទ្ធតែទទួលបាននូវការណែនាំ និងការហ្វឹកហ្វឺនដោយគ្រូបង្គោលមកពីប្រទេសបារាំងដែលមានបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលជាង១៥ឆ្នាំ។ ចំពោះគុណភាព និងសមត្ថភាពរបស់គ្រូបណ្ដុះបណ្ដាល HSO គឺត្រូវបានទទួលស្គាល់ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសហភាព អឺរ៉ុប។

ក្នុងរយៈពេលយ៉ាងតិចចំនួន​១៤ម៉ោង​​​​​​ និយោជិតនឹងអាចប្រើប្រាស់បច្ចេកទេសសង្គ្រោះបឋម និងសកម្មភាពដែលត្រូវជួយសង្គ្រោះបានយ៉ាងស្ទាត់ជំនាញ​វិធីក្នុងការប្រកាសអាសន្នរួមទាំងបុគ្គលដែលត្រូវរាយការណ៍ទៅទាំងក្នុង និងក្រៅក្រុមហ៊ុន​ ការវិភាគស្ថានភាពគ្រោះថ្នាក់នៅក្នុងក្រុមហ៊ុន វិធីបញ្ចូនបន្ដនូវពត៌មានថាតើគួរតែបញ្ចូនតទៅអ្នកណា វិធីរាយការណ៍នៅក្នុងក្រុមហ៊ុន​ លទ្ធភាពក្នុងការចូលរួមអនុវត្ត វិធានការណ៍បង្ការ និងវិធីសាស្ត្រការពារ។

នៅពេលបញ្ចប់ការវាយតម្លៃដោយជោគជ័យ សិក្ខាកាមនឹងទទួលបាននូវវិញ្ញាបនបត្រ ភ្នាក់ងារផ្នែកសុខភាព និងសុវត្ថិភាព។

Back To Top